ភ្នំពេញ៖ក្រុមចោរបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ២ករណីផ្សេងគ្នាក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យបង្កឱ្យពលរដ្ឋមានការភ័យខ្លាច។
ករណីទី១-ប្លន់នៅមុខរោងចក្រក្រោន តាមផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ វេលាទៀបភ្លឺចូលថ្ងៃទី២១ ខែ កុម្ភ: ឆ្នាំ២០២២ ។ក្រុមជនសង្ស័យជិត២០នាក់ ជិះម៉ូតូប្រមាណជា១០គ្រឿង ប្រដាប់ដោយដាវហើយដេញកាប់ទៅលើយុវជនម្នាក់ ជិះម៉ូតូនីក មិនចាំ បណ្តាលរងរបួសធ្ងន់ ។ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។
ករណីទី២-យប់ទៀបភ្លឺចូលថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២២ ប្លន់នៅ ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ក្រុមជនសង្ស័យប្រមាណជា១០នាក់ ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយកាំបិតនិងដុំថ្ម បានកាប់និងគប់ទៅលើបុរសជនពីរនាក់ជិះម៉ូតូឌ្រីមសង់ បណ្តាលឱ្យនរងគ្រោះភ័យស្លន់ស្លោរត់យករួចខ្លួន។ចំណែកជនសង្ស័យបានកាប់យកផ្លាកលេខម៉ូតទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ ៕