បាងកក៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកគ្នានៅប្រទេសថៃបណ្តាលឱ្យពលករខ្មែរស្លាប់៣នាក់និងរបួសធ្ងន់៤នាក់។
ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងលើផ្លូវលេខ៣៥៩ ក្នុងស្រុកសិរីមហាពោធិ៍ ខេត្តប្រាជីនបូរី ប្រទេសថៃកាលពីយប់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២២។
សាក្សីបានបញ្ជាក់ថា មុនកើតហេតុមានរថយន្ត ម៉ាកនីសាន់ណាវ៉ារ៉ា បើកបរដោយជនជាតិថៃ មកដឹកពលករខ្មែរចំនួន៧នាក់ ពីស្រុកអារញ្ញប្រាថេត ។លុះដល់ត្រង់កន្លែងកើតហេតុ ដោយសារតែរថយន្តមានល្បឿនលឿន និង ដោយយប់ ងងឹតផងនោះ ធ្វើឱ្យរថយន្តបានបុកពីក្រោយ រថយន្តសណ្តោង បណ្តាលឱ្យអ្នកបើកបរ ជនជាតិថៃ និងពលករខ្មែរ៣នាក់ បានស្លាប់។
រី ឯពលករ៤នាក់ទៀតរងរបួសធ្ងន់ ។បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងស្រាវជ្រាវ រកសាច់ញាតិ និងក្រុមគ្រួសារសពដើម្បីបញ្ជូន មកស្រុក កំណើតវិញ៕