ព័ត៌មានសន្តិសុខសង្គម

សិស្សសាលាចេញពីរៀននាំគ្នាចុះងូតទឹកទន្លេលង់ស្លាប់២នាក់

កណ្តាល៖ក្មេងប្រុស២នាក់ជាសិស្សសាលាចេញពីរៀននាំគ្នាទៅស្ទូចត្រីហើយក៏ចុះងួតទឹកទន្លេមេគង្គលេងស្រាប់តែលង់ស្លាប់ទាំង២នាក់។
គ្រោះអកុសលនេះបានកើតឡើងស្ថិតនៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
អ្នកភូមិបានឱ្យដឹងថា ក្មេងប្រុសជាសិស្ស លង់ទឹកស្លាប់២នាក់នោះឈ្មោះ ឃុន សេរីសោភា អាយុ១៤ឆ្នាំនិងឈ្មោះ សុត ពិសិដ្ឋ អាយុ១៥ឆ្នាំទាំង២នាក់នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មុនកើតហេតុហេតុក្មេងប្រុសទាំង២ បានចេញពីសាលាហើយ បាននាំគ្នាទៅស្ទូចត្រីនៅមាត់ទន្លេមេគង្គរួចចុះងួតទឹកលេងនៅក្នុងទន្លេនោះ។ ស្រាប់ឈ្មោះសុត ពិសិដ្ឋ បានលង់ទឹកពេលនោះឈ្មោះ ឃុន សេរីសោភាបានជួយក៏លង់ស្លាប់ទាំង២តែម្តង។
កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំជាមួយផ្នែកកោសល្យវិច្ច័យបច្ចេកទេស អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យនិងក្រុមគ្រួសារពិនិត្យហើយបានបញ្ជាក់ថា ក្មេងពិតជាស្លាប់ដោយលង់ទឹកមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *