ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើវៀតណាម២នាក់ លួចឆ្លងដែនធ្វើនេសាទខុសច្បាប់!

ស្វាយរៀង៖ក្រោយពីកម្លាំងរដ្ឋបាលជលផលបានឃាត់ខ្លួនវៀតណាម២នាក់សង្ស័យលួចឆ្លងដែនធ្វើនេសាទខុសច្បាប់និងដកហូតសម្ភារមួយចំនួនផ្នែកជំនាញកំពុងបន្តនីតិវិធី។
ការចុះបង្ក្រាបវៀតណាមលួចឆ្លងដែនចូលមកនេសាទនេះធ្វើឡើងនៅម្តុំស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា កម្លាំងខណ្ឌជលផលខេត្តជាមួយអាវុធហត្ថនិងនគរបាលក្រុង បានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ឈ្មោះ វ៉ាន់ តាំងអាយុ៣២ឆ្នាំនិងឈ្មោះ ឡេ វុំាងយឿង អាយុ៣៣ឆ្នាំ។ទាំង២នាក់រស់នៅស្រុកបេនកូវ ខេត្តឡុងអាង ប្រទេសវៀតណាម។
សម្ភារវត្ថុតាងដកហូត- ទូកជ័រស្មាច់២គ្រឿង-ម៉ាស៊ីនសាំង២គ្រឿង-សន្ទូចរនងប្រវែង១.២០០ម៉ែត្រ-ស្នចាក់ត្រី១-និងអាគុយ១គ្រឿង។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរដ្ឋបាលខណ្ឌជលផលខេត្តស្វាយរៀងដើម្បីសាកសួរនិងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *