បាត់ដំបង៖ នៅថ្ងៃពុធ១៥រោចខែកត្តិកឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រួវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទីនៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯកសុខ និមលនាយការិយាល័យនគរបាលប្រឆាំងគ្រឿងបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះផាច ភួង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ញៀនប្រភេទមតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៨ថង់ ទម្ងន់១,១១ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាច ភួង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀតនាវេលាម៉ោង ១៤និង៥០នាទីនៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សំ សត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ថង់ទម្ងន់០,៧ ១ ក្រាម(ថ្នាំសុទ្ធ)
-សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
សរុបក្នុងកិច្ចប្រតិបត្តិការនេះគឺថ្នាំ មានញៀនប្រភេទហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ទម្ងន់ ១,៨២ក្រាម (ថ្នាំសុទ្ធ) ។
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕