ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់អ្នកប្រើប្រាស់អាវុធកែច្នៃបាញ់សត្វក្នុងព្រៃសហគមន៍បាន៤នាក់

បាត់ដំបង៖កម្លាំងនគរបាលប៉ុស្តិ៍តាគ្រាម,នគរបាលស្រុកបាណន់,និងនគរបាលខេត្តបានចាប់ជនសង្ស័យ៤នាក់ករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់យកបាញ់សត្វក្នុងព្រៃសហគមន៍នៅម្តុំភ្នំឈូងស្វាយ ភូមិតាង៉ែនឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបងកាលពីព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
បុរសដែលសមត្ថកិច្ចស្រាវជ្រាវចាប់បាននោះ ឈ្មោះ ឡឺង លេង អាយុ៣០ឆ្នាំ,ឈ្មោះ ឈឿង សុភ័ក្រអាយុ២៦ឆ្នាំ,ឈ្មោះ នៅ ណាតអាយុ២៥ឆ្នាំ និងឈ្មោះ សាន រក្សា ហៅ ប្រុសអាយុ២៦ឆ្នាំ អ្នកទាំង៤ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។
វត្ថុតាងដកហូតបានរួមមាន៖ កាំភ្លើងកែច្នៃចំនួន ៦ដើម, កាំភ្លើងព្រួញកណ្តុរ ១ដើម, ពូថៅ១, ដាវ១, គ្រាប់កង់២ប្រអប់ និងម៉ូតូ៣គ្រឿង។បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយទាំង៤នាក់ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *