កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយធានាគារអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២។
លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងលោក កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ។
កិច្ចប្រជុំនេះ គោលបំណងកិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយនៅកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ក្រោមក្រខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩។ តាមកន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលជាឥទានគាំទ្រ។ពិសេសដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែឆ្នៃផលិតផលកសិកម្ម ព្រមទាណងតួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទីជាដើម។
សូមជម្រាបថា ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA៕