ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ចោរម្នាក់ករណីលួចកាច់សោម៉ូតូ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ចោរម្នាក់ករណីលួចកាច់សោម៉ូតូនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវកាលពីរសៀលថ្ងៃទី២៦ ខែសីហា។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះនឿន រដ្ឋឆានៈ ភេទប្រុស អាយុ២០ឆ្នាំ ជានិសិ្សត នៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។រីឯជនសង្ស័យឈ្មោះឡុង សិលា ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានសារធាតុញៀននិង អវិជ្ជមានកូវីដ-១៩ ។
សម្ភារដកហូតមាន៖ដែកសំប៉ែតចុងស្រួច១-ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពាក់ផ្លាកលេខភ្នំពេញ1GM-1154ជារបស់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *