ព័ត៌មានសន្តិសុខសង្គម

សត្វខ្ទីងព្រៃ ដេញវ័ធអ្នកចម្ការ បណ្ដាលឲ្យរបួស៣នាក់

ឧត្តរមានជ័យ៖សត្វខ្ទីងមួយក្បាលចេញពីក្នុងព្រៃបានដេញវ័ធអ្នកធ្វើចំម្ការបណ្តាលឱ្យរងរបួស៣នាក់នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៣០ខែមីនា។


អ្នកភូមិបានឱ្យដឹងថា ពលរដ្ឋ៣នាក់ធ្វើចម្ការនៅភូមិឃុំខាងលើជាប់ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ត្រូវសត្វខ្ទីងឈ្មោលមួយក្បាលចេញពីព្រៃមកដេញវ័ធបណ្តាលឱ្យរងរបួស។ជនរងគ្រោះឈ្មោះ យន់ វឿ អាយុ៥៤ ឆ្នាំរបួសភ្លៅស្តាំ-ឈ្មោះស្នែនៀវ អាយុ ៥៥ឆ្នាំជាប្រពន្ធរងរបួសដៃនិងឈ្មោះទិ គ្រឹង អាយុ៣១ឆ្នាំ របួសក្រោមជង្គង់។ អ្នករងគ្រោះបានឱ្យដឹងថា ជាច្រើនឆ្នាំមកហើយនៅចម្ការរបស់ពួកគាត់មិនធ្លាប់ឃើញសត្វខ្ទីងឬក៏សត្វព្រៃធំៗទេ។ពួកគាត់បានសន្និដ្ឋានថា សត្វខ្ទីងព្រៃឈ្មោលមួយក្បាលនោះអាចឆ្លងមកពីដីថៃតាមជួរភ្នំដងរែក។


លោក អ៊ឹង សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ខែមីនាកម្លាំងជំនាញនិងសមត្ថកិច្ចជាច្រើនបានហ៊ំព័ទ្ធព្រៃដែលនៅជុំវិញចម្ការនោះ និងបានហៅក្រុមអភិរក្សសត្វព្រៃពីភ្នំតាម៉ៅឱ្យមកចាប់យកសត្វខ្ទីងឈ្មោលមួយក្បាលដែលដេញវ័ធអ្នកភូមិទៅថែរក្សាតាមជំនាញ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *