ក្រចេះ៖ផ្ទះពលរដ្ឋ៥ខ្នងផ្ទះនិងឡថ្នាំកូតាបចំនួន៨បានរងការខូចខាតដោយឥទ្ធិពលខ្យល់កន្ត្រាក់នៅភូមិបឹងរៃ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វខេត្តក្រចេះកាលពីយប់ថ្ងៃទី៣០ ខែមីនា។
មន្ត្រីនគរបាលស្រុកព្រែកប្រសព្វបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនានេះថា មានផ្ទះពលរដ្ឋចំនួន៥ខ្នងផ្ទះនិងឡថ្នាំកូតាបចំនួន៨បានរងការខូចខាតដោយឥទ្ធិពលខ្យល់កន្ត្រាក់។ករណីខាងលើនេះបង្កពីគ្រោះថ្នាក់ធម្មជាតិ។ក្នុងនោះផ្ទះចំនួន២បានធ្លាក់ចុះពីលើជើងតម្កល់មកដី និង ឡថ្នាំដែលកំពង់ចំហ៊ុយចំនួន៨ឡ បណ្តាលឱ្យខូចខាតទាំងស្រុង។តែឧបទ្ទវៈហេតុនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕