ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនអតីតប្ដី កាប់ប្រពន្ធ១ពូថៅស្លាប់ ទៅតុលាការ

តាកែវ៖កម្លាំងនគរបាលស្រុកបាទីខេត្តតាកែវបានត្រៀមបញ្ជូនបុរសមា្នក់អតីតជាប្ដីបានប្រើពូថៅកាប់ប្រពន្ធដែលបានលែងគ្នាយូរហើយមួយពូថៅស្លាប់ទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យឈ្មោះប៉ា ត្រិនអាយុ៧៧ឆ្នាំនៅភូមិតាស៊ូឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ។ចំណែកអតីតប្រពន្ធដែលស្លាប់ឈ្មោះឡេ ថុន អាយុ៧៧ឆ្នាំជាកសិករនៅភូមិ ឃុំជាមួយគ្នា។
អំពើឃាតកម្មនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមករានៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវដែលបង្កពីជនដៃដល់ទំនងមកពីរឿងគំនុំចាស់។អតីតបុរសជាប្ដីបានយកពូថៅកាប់ប្រពន្ធដែលបានលែងលះគ្នាយូរមកហើយនោះមួយពូថៅចំក្បាលឱ្យស្លាប់នៅមន្ទីរពេទ្យលោកសង្ឃភ្នំពេញ។បន្ទាប់ពីសម្លាប់មនុស្សរួចជនសង្ស័យបានចូលប្រគល់ខ្លួនឱ្យនគរបាលខេត្តចាប់តែម្តង។
ក្រោយមកនគរបាលខេត្តបានប្រគល់ជនសង្ស័យទៅនគរបាលស្រុកដើម្បីចាត់ការបន្តនីតិវិធីដើម្បីត្រៀមបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *