ព័ត៌មានសន្តិសុខសង្គម

ទ្រព្យសម្បត្តិខូចខាត ភ្លើងឆេះរោងចក្រផលិតអាវពោង និងកាបូប

តាកែវ៖ភ្លើងបានឆេះរោងចក្រផលិតអាវពោងនិងកាបូបដរហ្គៀខេមបូឌៀឯ.ក កាលពីរសៀល ថ្ងៃទី២១ ខែមករានៅស្រុកត្រាំកក់ខេត្តតាកែវនោះត្រូវបានបញ្ជាក់ពីការខូចខាត។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែ មករាឆ្នាំ២០២២នេះថា អគ្គិភ័យដែលឆាបឆេះរោងចក្រផលិតអាវពោងសម្រាប់ពាក់ហែលទឹកនិងកាបូបដែលថៅកែជាជនជាតិចិន មានកម្មករ កម្មការិនីចំនួន១.៣៩៦នាក់ស្រី១.១២២នាក់.
គ្រោះបហន្តរាយនេះបណ្តាលឱ្យខូចខាតសម្ភាររួមមាន ឃ្លាំងផ្ទុកសម្ភារពូក,ស្នោរមួយខ្នងទំហំ៣៥ម៉ែត្រគុណ៤០ម៉ែត្រកម្ពស់ពីរជាន់អស់ទាំងស្រុង។រថយន្តកុងតឺន័រមួយគ្រឿង-ម៉ូតូ៤គ្រឿងនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។
មន្ត្រីដដែលប្រាប់ទៀតថា អគ្គិភ័យនេះកើតឡើងពីការឆ្លងចរន្តអគ្គិសនីតែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។គ្រានោះសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតអស់ទឹកប្រមាណ៦០រថយន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *