ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ បោកប្រាស់យកម៉ូតូគេតាមខេត្ត ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលអន្តរាគមន៍ខេត្តកាលពីថ្ងៃទី២០ ខែមករាបានចាប់បុរសម្នាក់ពីបទឆបោកទំនាក់ទំនងតាមឆាតយកម៉ូតូច្រើនគ្រឿងតាមខេត្តរួចបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសនេះចាប់ខ្លួន ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីបទឆបោកដែលរូបគេបានទំនាក់ទំនងជនរងគ្រោះតាមឆាតហើយបោកយកម៉ូតូច្រើនគ្រឿងតាមបណ្តាខេត្ត។
ជនសង្ស័យឈ្មោះជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវសមត្ថកិច្ចបានយកទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរ។វត្ថុតាងដកហូតមាន-កូនសោម៉ូតូ៥-ស៊ីមកាត៤-បណ្ណបើកបរ១សន្លឹក-ផ្លាកលេខម៉ូតូ៧បន្ទះ-ម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពីផ្លាកលេខសៀមរាប1AK-2419-ម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ។
ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់បានប្រព្រឹត្តបែបនេះចំនួន៤លើកមកហើយ គឺនៅខេត្តឧត្តរមានជ័យ២លើក,ខេត្តពោធិ៍សាត់២លើកនិងលើកក្រោយនេះនៅខេត្តបាត់ដំបងក៏ត្រូវចាប់បានតែម្តង។ក្រោយមកផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *