ព័ត៌មានសន្តិសុខសង្គម

កំលាំងខ័ណ្ឌរដ្ឋបាលព្រៃឈើបង្ក្រាបសិប្បកម្មអត់ច្បាប់២កន្លែងក្នុងស្រុកជាំសាន្ត

 

ព្រះវិហារ៖កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានចុះបង្រ្កាបសិប្បកម្មអត់ច្បាប់ចំនួន២កន្លែងស្ថិតនៅភូមិសែនតេជ: ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១។
លោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានឱ្យដឹងថា រាល់ការដឹកជញ្ជូនឈើឬក៏ទីតាំងសិប្បកម្មកែច្នៃឈើដែលមិនមានច្បាប់អនុញាតគឺត្រូវតែបង្ក្រាបមិនលើកលែងជាដាច់ខាត។
នាយខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យដឹងនាពេលដឹកនាំកម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមរកតចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើអនាធិប្បតេយ្យអត់ច្បាប់ចំនួន២កន្លែង។
ជាលទ្ធផលក្នុងកាចុះបង្ក្រាបទីតាំងសិប្បកម្មអត់ច្បាប់ខាងលើនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមានម៉ាស៊ីន,តាបម៉ូទ័រឈួសរួមនិងឈើមួយចំនួន។បច្ចុប្បន្នវត្ថុតាងរួនិងឈើត្រូវបានមន្ត្រីដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *