ព័ត៌មានសន្តិសុខសង្គម

បើករថយន្ដធ្លាក់ចូលប្រឡាយជីកដាក់លូ លិចមួយកំណាត់មុខ

ភ្នំពេញ៖អ្នកបើកបររថយន្តបានប្រើល្បឿនលឿនជ្រុលធ្លាក់ចូលក្នុងប្រឡាយគេជីកដាក់លូបណ្តាលឱ្យរថយន្តលិចទឹកមួយណាត់មុខខូចខាតយ៉ាងដំណំ។
សាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១។មុនកើតហេតុមានបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសពាក់ផ្លាកលេខភ្នំពេញ2AU-1171 បើកតាមផ្លូវបេតុងពីជើងទៅត្បូងក្នុងល្បឿនលឿន។
ពេលនោះស្រាប់តែឃើញរថយន្តជ្រុលធ្លាក់ចូលក្នុងប្រឡាយគេជីកដាក់លូបណ្តាលឱ្យរថយន្តដាំក្បាលលិចទឹកមួយកំណាត់មុខ។តែអ្នកបើកមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។បន្ទាប់មកសមត្ថកិច្ចបានចុះដល់ទីតាំងនិងពិនិត្យឃើញថា មិនមានគ្រោះថ្នាក់ដល់អ្នកដទៃនិងប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋក៏ឱ្យម្ចាស់ហៅរថយន្តស្ទូចយកចេញទៅ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *