ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន១៨នាក់ ករណីលួច-ឆក់និងទិញផលចារកម្ម ទៅតុលាការ

ខេត្តព្រះសីហនុ៖សមត្ថកិច្ចនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ជាមុខសញ្ញាឆក់-លួច-និងអ្នកទទួលទិញផលចោរកម្មត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ កម្លាំងជំនាញបានស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនូន១៨នាក់ពាក់ព័ន្ធករណីលួច-ឆក់ទូរសព្ទ-ឆក់កាបូបជិត២០លើកជាមួយអ្នកទទួលទិញផលចោរកម្ម ក្នុងខេត្តព្រះសីហនុ។
ក្នុងការឃាត់ខ្លួនមនុស្ស១៦នាក់សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងមាន-ម៉ូតូចំនួន៩គ្រឿង-ទូរសព្ទ១០គ្រឿង-មួកសុវត្ថិភាព៨-ពូថៅ១-កាំបិតប៉័ងតោ១-និងផ្លាកលេខម៉ូតូ១ផ្ទាំង។ចំណែកជនសង្ស័យ២នាក់ពាក់ព័ន្ធទទួលផលចោរកម្ម ចាប់បានវត្ថុតាងមាន-ទូរសព្ទដៃ១២គ្រឿង។
ក្រោយមកនគរបាលជំនាញបានកសាងសំណុះរឿងបញ្ជូនក្រុមជនសង្ស័យចំនួន១៨នាក់បន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *