ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុក ជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រងរបួសធ្ងន់ ៤នាក់

រតនគីរី៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិ១សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរីកាលពីយប់ថ្ងៃទី៤ខែមករា ឆ្នាំ២០២២។
លោកសួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខរតនគិរី1B-3164 ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ ស៊ឹម សុភ័ក្ក្រវ៉ាន់នី ភេទប្រុស អាយុ២០ឆ្នាំ។អ្នករួមដំណើរ២នាក់ឈ្មោះស៊ឺម សុវណ្ណអាយុ២២ឆ្នាំនិងឈ្មោះវ៉ែន សិលា អាយុ១៩ឆ្នាំ។ទាំង៣នាក់ជាកម្មករនៅ ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកម៉ូតូម្ខាងទៀតម៉ាក Exeter គ្មានផ្លាកលេខជិះគ្នា២នាក់ បើកបរដោយឈ្មោះគង់ ជីវ័ន្ត អាយុ១៥ឆ្នាំជាសិស្សរងរបួសធ្ងន់។អ្នករួមដំណើរឈ្មោះវ៉ាឡុងអេង អាយុ១៤ឆ្នាំជាសិស្សបានស្លាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *