ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកឡើងកម្ដៅកើនជាងផ្កាភ្លើងបណ្ដាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

 

ភ្នំពេញ៖រថយន្តកាមារីបាឡែនមួយគ្រឿងពេលកំពុងបើកបរបានឡើងកម្តៅកើតជាផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួមមានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។

ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោមគោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំងមើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។

សមត្ថកិច្ចជំនាញខាងសង្គ្រោះនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកបាញ់ទឹកអស់មួយររថយន្តទើបរលត់ រីឯរថយន្តរងការខូចខាតទាំងស្រុង។សម្ភារដែលបាត់បង់មានជាឯកសារនៅក្នុងរថយន្ត.ប្លង់ដីចំនួន៤កន្លែង.លុយចំនួន៣០០ដុលា្លរ.កាតគ្រី.ប័ណ្ណបើកបររថយន្ត.និងម៉ូតូតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *