ព័ត៌មានសន្តិសុខសង្គម

អីចឹងហើយទើបធ្វើឲ្យអ្នករស់ក្នុងសង្គម ខ្លះមានចរិតកាចសាហាវហ៊ានធ្វើរឿង

ភ្នំពេញ៖គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវសមត្ថកិច្ចចាប់បាន ចុះចាប់អត់បានវាហៀរហូរដល់កន្លែងណាខ្លះ? ដែលមានមនុស្សខ្លះ ហ៊ានសម្លាប់បងប្អូន ញាតិនិងឪពុកម្តាយទៀតផង។
ករណីគ្រឿងញៀនថ្មីៗនេះកម្លាំងនគរបាលកម្ពុជា និងនគរបាលវៀតណាមបានបង្ក្រាបគ្រឿងញៀន និងរឹបអូសសរុប៤៦០គីឡូក្រាម។ដោយខាងកម្ពុជាចាប់បាន១៦០គីឡូក្រាម និងខាងវៀតណាមចាប់បាន៣០០គីឡូក្រាម ដែលឧក្រិដ្ឋជនលួចដឹកឆ្លងដែនពីប្រទេសឡាវ ចូលមក កម្ពុជានិងវៀតណាម ។
ខេត្តស្ទឹងត្រែងកម្ពុជា៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ជាមួយនគរបាលខេត្តស្ទឹងត្រែងបានសហការបង្ក្រាបករណីគ្រឿងញៀនដឹកឆ្លងដែនពីឡាវ ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងខេត្តស្ទឹងត្រែងហើយរឹបអូស គ្រឿងញៀនជិត១៦០គីឡូក្រាម។
ការបង្ក្រាបនេះធ្វើឡើងនៅអូរធំ ជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែមករាដោយកម្លាំងជំនាញ ក៩។
លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចចាប់យកបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICEទម្ងន់១៦០ដុំ ស្មើនឹង១៥៩គីឡូក្រាម៤៤៩.៨៦ក្រាម-ទូរសព្ទ១គ្រឿង និងគោយន្តកន្ត្រៃ១គ្រឿង។ ចំណែកជនសង្ស័យ២នាក់បានរត់គេចខ្លួន ខណៈផ្នែកជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យទាំង២នាក់។ចំណែកវត្ថុតាងជិត១៦០គីឡូក្រាម ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។
ក្រុងហូជីមិញវៀតណាម៖កម្លាំងនគរបាលវៀតណាម បានចាប់ខ្លួនជនសង្ស័យ២៦នាក់ ពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែន ដោយរឹបអូសបានជិត៣០០គីឡូក្រាម ដែលឧក្រិដ្ឋជននាំពីឡាវទៅទីក្រុងហូជីមិញ កាលពីទី៧ ខែមករាឆ្នាំ២០២៤ ។
កន្លងមកកម្លាំងនគរបាលវៀតណាម បានតាមដាននិងស្គាល់មុខសញ្ញាក្រុមបណ្តាញដឹកជញ្ជូនគ្រឿងញៀន លាក់ក្នុងថង់តែ និងកាហ្វេដឹកតាមរថយន្តទៅទីក្រុងហូជីមិញ។ជាមួយនេះ កម្លាំងចម្រុះវៀតណាមបានឆែកឆែរ និងឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ ដកហូតគ្រឿងញៀនជិត៣០០គីឡូក្រាម កាំភ្លើងខ្លី និងឯកសារជាមួយភស្តុតាងមួយចំនួន។ប៉ុន្តែមន្ត្រីនគរបាលវៀតណាម មិនបានបង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យទាំង២៦នាក់ទេ គ្រាន់តែប្រាប់ខ្លីថា សមត្ថកិច្ចកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *