ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បុរសម្នាក់ ផឹកស៊ីស្រវឹង ទាញពូថៅវាយក្បាលប្រពន្ធ

បាត់ដំបង៖សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ផឹកស្រាស្រវឹងមករករឿងឈ្លោះជាមួយប្រពន្ធហើយបានទាញពូថៅវាយក្បាលបណ្តាលឱ្យដួលសន្លប់រងរបួសធ្ងន់។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា ករណីប្រើហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២។
ជនបង្កឈ្មោះហ៊ុន ត្រឹម អាយុ ៥៧ឆ្នាំ-ប្រពន្ធឈ្មោះប៉ាក យ៉ែន អាយុ ៥៣ឆ្នាំទាំង២នាក់នៅភូមិ ឃុំខាងលើ។បុរសរូបនេះក្រោយពីផឹកស្រាស្រវឹងជោកជាំពេលមកដល់ផ្ទះបានរករឿងឈ្លោះទាស់ទែង រហូតទាញពូថៅវាយក្បាលប្រពន្ធ បណ្តាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយក៏ដួលសន្លប់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលស្រុកថ្មគោលបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *