ព័ត៌មានសន្តិសុខសង្គម

ផ្ទុះកំប៉ុងហ្គាសបង្កជាភ្លើងឆេះផ្ទះ១ខ្នង អស់ទាំងស្រុងនៅខណ្ឌមានជ័យ

ភ្នំពេញ៖ភ្លើងបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុងដែលផ្ទះនោះសង់អំពីឈើប្រក់ស័ង្កសី ស្ថិតនៅផ្លូវ៦៥BT ក្រុម៤០ ភូមិ៥សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យកាលពីរសៀល ថៃ្ង ទី១៩ ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ៤៣ឆ្នាំ នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះជាប្រភេទសំណង់ឈើប្រក់ស័ង្កសីទំហំ ៦ម៉ែត្រគុណ៩ម៉ែត្រជាមួយសម្ភារអស់ទាំងស្រុង។ មូលហេតុមានភ្លើងឆេះផ្ទះនេះគឺមកពីផ្ទុះកំប៉ុងហ្គ័សមិនបណ្តាលឱ្យរាលដាលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឡើយ។
តែអគ្គិភ័យនេះបានធ្វើឱ្យមនុស្សម្នាក់ឈ្មោះ ផន ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងឈើរងរបួស ។ករណីនេះរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងបានមកជួយបាញ់ទឹកពន្លត់ហើយរលត់ទៅវិញនៅរសៀលថ្ងៃដដែល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *