ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃបានចាប់ជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាឆក់សម្ភារនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញម្តុំផ្លូវលេខ២៨៨សង្កាត់ក្នុងបឹងកេងកង២ខណ្ឌបឹងកេងកងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យប្រុសម្នាក់ស្រី២នាក់នេះគឺជាមុខសញ្ញាឆក់ក្នុងរាជធានីភ្នំពេញត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃបានស្រាវជ្រាវខណៈពេលឆក់ការបូបរបស់ជនរងគ្រោះកន្លងទៅនៅ ផ្លូវលេខ៣៩០ក្នុងសង្កាត់បឹងរំាង ខណ្ឌដូនពេញ។
សមត្ថកិច្ចឃើញក្រុមជនសង្ស័យនេះជិះម៉ូតូម៉ាកហុងដាប៊ីតពាក់ផ្លាលេខ ភ្នំពេញ 1GZ-6778កម្លាំងនគរបាលក្រសួងមហាផ្ទៃ ក៏ដេញរហូតចាប់ខ្លួនបានតែម្តង។បច្ចុប្បន្ននគរបាលកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕