ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចគាត់ខ្លួនបុរសម្នាក់ ករណីគំរាមបង្ហោះរូបអាក្រាតស្ត្រីសង្សារ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានឃាត់ខ្លួនបុរសម្នាក់ករណីគំរាមបង្ហោះរូបភាពអាក្រាតស្ត្រីរងគ្រោះជាសាធារណៈ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ជនសង្ស័យឈ្មោះ នៅ ចិន្តា អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅម្តុំ ស្ថានីរប្រេងPTT ព្រែកអញ្ចាញ ភូមិចំបកមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
គួររំលឹកថា កាលពីឆ្នាំ២០២០ ជនរងគ្រោះបានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da ហើយបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នា។បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមឱ្យជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឱ្យខ្លួន។
លុះថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឱ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឱ្យខ្លួនមើលបន្តទៀត។ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។នៅពេលនោះម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា“បើមិនធ្វើតាមសំណើរបស់ខ្លួនទេនឹងយកវីដេអាក្រាតកាយរបស់នាងពីមុនមកយកបង្ហោះជាសាធារណៈតែម្ដង។
មកដល់ថ្ងៃទី២៨ ខែមីនានេះត្រូវសមត្ថកិច្ចជំនាញតាមចាប់ជនសង្ស័យបានរួចនាំទៅនាយកដ្ឋាន ដើម្បីប្រគល់ឱ្យនគរបាលខេត្តបន្ទាយមានជ័យវិញ ព្រោះជាម្ចាស់ករណីនិងចាត់ការបន្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *