ព្រះវិហារ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ក្រុមការងារគណបក្សប្រជាជនកម្ពុជានៃមន្ទីរសុខាភិបាលខេត្តព្រះវិហារបានចុះចែកភួយដល់មនុស្សចំនួន១០៣នាក់ នៅស្រុកត្បែងមានជ័យ។
លោក ស៊ូ សិរី ប្រធានក្រុមការងារគណបក្សខេត្តបានថ្លែងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងយកចិត្តទុក្ខដាក់គិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ។
ពិធីចែកភួយដល់មនុស្សចាស់នោះមកពីភូមិក្រាំងដូង និងភូមិអន្លុងស្វាយ និងនៅភូមិ បេងកោង ក្នុងនោះលោកតា លោកយាយម្នាក់ៗទទួលបាន ភួយ១ និងថវិកាចំនួន១០.០០០រៀល៕