ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពាណិជ្ជករម្នាក់ ពាក់ព័ន្ធរឿងរំលោភលើទំនុកចិត្ត

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញបានឃាត់ខ្លួនបុរសជាពាណិជ្ជករម្នាក់តាមដីការបស់តុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ ៥២ឆ្នាំជាពាណិជ្ជករ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។បុរសរូបនេះត្រូវកម្លាំងនគរបាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅបុរីប៉េងហួតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ការចាប់ខ្លួននេះ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់តុលាការភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០កន្លងទៅ។ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *