ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលធ្លាក់ចូលប្រឡាយទឹកបណ្ដាលឲ្យលង់ស្លាប់

កំពង់ស្ពឺ៖បុរសម្នាក់បានជិះម៉ូតូមានល្បឿនលឿនក៏ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យលង់ស្លាប់ភា្លមមិនមាននរណាជួយសង្គ្រោះទាន់ឡើយ។
មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែសីហានេះថា គ្រោះចរាចរណ៍ខាងលើបានកើតឡើងនៅក្នុងភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។មុនកើតហេតុបុរសរូបនោះបានបើកម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។អ្នកស្លាប់ឈ្មោះហ៊ុន ចាន់ធុច ហៅកយ អាយុ៣៤ឆ្នាំនៅភូមិច្រកព្រាល ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាស្គូបពីផ្លាកលេខភ្នំពេញ1HB-5737។
ក្រោយមកនគរបាលបានចុះពិនិត្យនិងធ្វើកោសល្យវិច័យមិនឃើញមានស្លាកស្នាមអ្វីក្រៅពីគ្រោះចរាចរណ៍ដោយខ្លួនឯងនោះទេហើយប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *