ព័ត៌មានសន្តិសុខសង្គម

កំពុងសាកសួរបុរសម្នាក់ ពីបទដុតផ្ទះឱ្យឆេះចំនួន២ខ្នង

កណ្ដាល៖នគរបាលស្រុកកណ្តាលស្ទឹងកាលពីរសៀលថ្ងៃទី២៩ ខែធ្នូបានចាប់ខ្លួនបុរសម្នាក់ពីបទដុតផ្ទះខ្លួនឯងនិងរាលដាលឆេះដល់ផ្ទះបងអស់ទាំងស្រុងនិងកំពុងសាកសូរ។
អគ្គិភ័យឆេះផ្ទះចំនួន២ខ្នងនេះស្ថិតនៅភូមិចម្ការតាង៉ែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាម្ចាស់ផ្ទះទី១ឈ្មោះ គាំ ធូ អាយុ ៤៧ឆ្នាំនៅភូមិឃុំកើតហេតុ ជាអ្នកដុត ត្រូវបានឃាត់ខ្លួន ។សម្ភារខូចខាត ផ្ទះទំហំ ៥មគុណ៧ ម៉ែត្រ ធ្វើពីឈើ ប្រកក្បឿង ថ្មក្រោមខូចខាតទាំងស្រុងនិងសម្ភារជាច្រើន។
ម្ចាស់ផ្ទះទី២ឈ្មោះ គាំ អុន ភេទស្រី អាយុ ៤៥ឆ្នាំនៅ ភូមិឃុំកើតហេតុត្រូវជាបងបង្កើត។ផ្ទះទំហំ ៥មគុណ៧ ម៉ែត្រ ធ្វើពីឈើ ប្រកស៊ីបារ៉ូ ថ្មក្រោម ឆេះអស់ទាំងស្រុងនិងសម្ភារជាច្រើនទៀត។ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *