ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តកំពង់ចាម បានចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួន៩នាក់

កំពង់ចាម៖សមត្ថកិច្ចខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២០ ខែកញ្ញាបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅ២កន្លែងផ្សេងគ្នាឃាត់ខ្លួន៩នាក់រួមសម្ភារពាក់ព័ន្ធជាច្រើននិងបញ្ជូនបន្តតាមនីតិវិធី។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា កម្លាំងនគរបាលរួមជាមួយកងរាជអាវុធហត្ថខេត្តបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។ជាលទ្ធផលបង្ក្រាបកន្លែងទី១- ក្នុងភូមិបឹងកុក២ ឃាត់ខ្លួន៦នាក់-ឈ្មោះ ម៉ៅ តូរ៉ា អាយុ៤០ឆ្នាំ-ឈ្មោះ ប៊ីន ឃាង អាយុ៦៤ឆ្នាំ -ឈ្មោះហ៊ឹម សុភាអាយុ២៩ឆ្នាំ-ឈ្មោះ យិន ពៅ អាយុ៦២ឆ្នាំ- ឈ្មោះ វ៉ែនវ៉ាន់ឌីអាយុ៥១ឆ្នាំនិង-ឈ្មោះហែម ផល អាយុ៤៩ឆ្នាំ ទាំង៦នាក់នេះនៅភូមិបឹងកុក២សង្កាត់បឹងកុកក្រុងកំពង់ចាម។
ចំពោះវត្ថុតាងដកហូតមាន លុយ៤៦០.០០០រៀល-លុយដុល្លារ២០០ដុល្លារ-ទូរសព្ទ៤គ្រឿង-ម៉ូតូ៤គ្រឿង-បៀ១០០សន្លឹក។រីឯទីតាំងទី២នៅភូមិទី១៥ ក្រុងកំពង់ចាមឃាត់ខ្លួន៣នាក់-ឈ្មោះ ស្រ៊ិន ម៉េងយូ អាយុ៥៣ឆ្នាំ-ឈ្មោះ ថា រ៉ាត់ ភេទស្រី អាយុ៣៨ឆ្នាំនិងឈ្មោះ សុខ ធី ភេទស្រី អាយុ៤២ឆ្នាំ។ វត្ថុតាងដកហូត បៀ២ហ៊ូ-ទូរសព្ទ៣គ្រឿង-លុយ៧២.៥០០រៀលនិងលុយដុល្លារ ចំនួន១០០ដុល្លារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *