ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនចិន៥នាក់ ជាមួយវត្ថុតាងគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញបានចុះឃាត់ខ្លួនជនជាតិចិន៥នាក់ក្នុងបន្ទប់សណ្ឋាគារហុងដានិងរកឃើញគ្រឿងញៀនមួយចំនួនហើយត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់នោះបានធ្វើឡើងក្នុងបន្ទប់សណ្ឋាគារ ហុងដា ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ប្រតិបត្តិការនេះធ្វើឡើងពីកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌដូនពេញដឹកនាំដោយ អភិបាលខណ្ឌបានបើកការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកសារធាតុញៀនដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់។
ក្នុងនោះបានរកឃើញវត្ថុតាងមួយចំនួនដូចជា៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កូនដបតូចនិង១កញ្ចប់ធំ។ក្រោយមកជំនាញកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាជាបក្ខពួកបន្តទៀត។ ចំណែកជនសង្ស័យខាងលើបន្ទាប់ពីសាកសួរបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *