ព័ត៌មានសន្តិសុខសង្គម

ដាក់គុកប្តីចុង បណ្ដោះសន្នពីបទចាក់សម្លាប់ប្ដីដើម រឿងស្នេហាត្រីកោណ

ភ្នំពេញ៖តុលាការភ្នំពេញកាលពីរសៀលថ្ងៃទី២០ ខែកញ្ញាបានឃុំខ្លួនប្តីចុងដាក់ពន្ធនាគារបណ្តោះអាសន្នពីបទចាក់សម្លាប់ប្តីដើមដោយករណីស្នេហាត្រីកោណ។
សមត្ថកិច្ចបានឱ្យដឹងថា តុលាការភ្នំពេញបានឃុំខ្លួនឈ្មោះ ណែម សំអាត អាយុ៣០ឆ្នាំជាកម្មករសំណង់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ជនជាប់ចោទពីបទប្រើកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ិន សុខធី អាយុ២៩ឆ្នាំឱ្យស្លាប់ដែលប្រព្រឹត្តនៅខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១១ ខែកញ្ញា ។អំពើឃាតកម្មនេះ គឺផ្តើមចេញពីការបែកបាក់ស្នេហារវាងប្តីដើមនិងប្តីចុងជាមួយស្ត្រីម្នាក់។
ជនសង្ស័យបានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ នី សុខុម និងបានរួមរស់ជាប្តី-ប្រពន្ធដោយមិនបានរៀបការទេ។បន្ទាប់ពីរួមរស់ មួយរយៈស្រាប់តែនាងសុំបែកគ្នាជាមួយខ្លួនហើយនាងទៅជួបប្តីដើមឈ្មោះ អ៊ិន សុខធី វិញដែលធ្លាប់រៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់ទៀតផង។
កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាប្រពន្ធខ្លួននិងប្តីដើមបានទូរសព្ទណាត់ជួបគ្នា។ពេលនោះខ្លួនក៏បានជិះម៉ូតូតាមដោយមានកូនកាំបិតចុងស្រួចមួយផង។ពេលជួបគ្នាក៏បានបង្កជម្លោះពាក្យសម្តីខ្លាំងៗរហូតប្រតាយប្រតប់គ្នាខណៈខ្លួនកាន់កាំបិតចុងស្រួចក្រវីក្រវាត់ត្រូវចំជនរងគ្រោះបណ្តាលឱ្យដួលតែម្តង។លុះដល់ថ្ងៃទី១៤ ខែកញ្ញាអាវុធហត្ថបានចាប់ខ្លួនតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *