ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានបញ្ជាការឯកភាពខេត្ត បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីវិធានការនិងបង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម

(កំពង់ចាម)នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពងចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត អំពីវិធានការការបង្ក្រាបការលេងល្បែងសុីសងគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ អញ្ចើញ ចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរព័ត៌មាន ផងដែរ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *