ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យបានឆាបឆេះផ្ទះ១ ខ្នង និងសម្ភារៈអស់គ្មានសល់

ក្រចេះ៖ផ្ទះមួយខ្នងត្រូវអគ្គិភ័យបានឆាបឆេះអស់ទាំងស្រុងបង្កពីការឆ្លងចរន្តអគ្គិសនីស្ថិតនៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី២៥ ខែមីនា។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខ្ញែ ជាមួយនគរបាលស្រុក ចុះអន្តរាគមន៍ជួយពន្លត់ដោយប្រើរថយន្តបាញ់ទឹកចំនួន២គ្រឿងទើបភ្លើងរលត់មិនរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ។
ម្ចាស់ផ្ទះឈ្មោះសំ ចាន់ធឿន អាយុ៥១ឆ្នាំប្រពន្ធឈ្មោះពូ ពៅ អាយុ៥៣ឆ្នាំទាំង២នាក់មុនកើតហេតុគឺមិនបាននៅផ្ទះទេបណ្តាលឱ្យភ្លើងឆាបឆេះផ្ទះមានទំហំ៧ម៉ែត្រកន្លះគុណ៨ម៉ែត្រកន្លះធ្វើពីឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសីអស់ទាំងស្រុង។ជាមួយនោះមានសម្ភារនិងទ្រព្យសម្បត្តិ-ខោអាវ មុងភួយ កន្ទេលចានឆ្នាំង, ម៉ាស៊ីនកាត់ស្មៅចំនួន៣គ្រឿង,ម៉ាស៊ីនឈូសទឹកកក១គ្រឿង,ពាងចំនួន២ សរុបជាទឹកប្រាក់អស់ប្រហែល២៧លានរៀល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *