ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មករបុកគ្នាក្រឡាប់ មនុស្សជាង៥០នាក់រងរបួស

កំពង់ឆ្នាំង៖រថយន្តដឹកកម្មកររោងចក្របានបុកជាមួយរថយន្តតូចក្នុងទិសដៅបញ្ច្រាស់គ្នាក៏ក្រឡាប់ផ្ងារជើងបណ្តាលឱ្យមនុស្សជាង៥០នាក់បានរងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម្តុំព្រៃឆ្មា ក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កាលពីយប់ថ្ងៃទី២៤ ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍ខាងលើបណ្ដាលមកពីរថយន្តតូចតៃកុងស្រវឹងបើក បុកជាមួយរថយន្តធំដឹកកម្មករក្នុងដំណើរបញ្ច្រាស់គ្នាបង្កឱ្យរថយន្តធំក្រឡាប់ផ្ងារជើងឱ្យកម្មករចំនួន៥៧នាក់រងរបួសក្នុងនោះធ្ងន់៨នាក់។ក្រោយកើតហេតុតៃកុងរថយន្តដឹកកម្មករបានគេចខ្លួនបាត់។ចំណែកអ្នកបើកបររថយន្តតូច ត្រូវសមត្ថកិច្ចចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *