បាត់ដំបង៖កម្លាំងនគរបាលក្រុងបាត់ដំបងនៅរសៀលថ្ងៃទី២៤ ខែមីនាឆ្នាំ២០២២បានបញ្ជូនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ខែមីនា កម្លាំងជំនាញនគរបាលក្រុងបាត់ដំបង បានបង្រ្កាបករណីរក្សាទុកជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបងនិងចាប់មនុស្សបាន៣នាក់។
ជនសង្ស័យឈ្មោះសួនចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ-ឈ្មោះថុកសុភក្រ្តាហៅពេជ្រ ភេទស្រី អាយុ២២ឆ្នាំនិងឈ្មោះ សួន គឹមយ៉ានភេទប្រុស អាយុ៣៣ឆ្នាំ។ទាំង៣នាក់នៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់បានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦ថង់-គ្រឿងញៀនយ៉ាម៉ា១គ្រាប់-ទូរសព្ទចំនួន៣គ្រឿង-សម្ភារសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕