ព័ត៌មានសន្តិសុខសង្គម

ឆេះឃ្លាំងផ្ទុកនិងលក់គ្រឿងសំណង់ បង្កការខូចខាតសម្ភារៈជាច្រើន!

កំពង់ស្ពឺ៖អគ្គិភ័យបានឆាបឆេះឃ្លាំងផ្ទុកនិងលក់សម្ភារគ្រឿងសំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យឃ្លាំងនោះឆេះស្ទើរតែទាំងស្រុងនិងខូចខាតសម្ភារជាច្រើន។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីម៉ោង៥ភ្លឺថ្ងៃទី១៩ ខែវិច្ឆិកានេះ។
ម្ចាស់ឃ្លាំងលក់គ្រឿងសំណង់ដែលភ្លើងឆេះឈ្មោះ សន វីគ្រែន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំនៅភូមិ-ឃុំខាងលើដែលឃ្លាំងមានទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ខូចខាតសម្ភារសំណង់មួយចំនួនធំ ។
ក្នុងគ្រោះមហន្តរាយកម្លាំងនគរបាលស្រុកសំរោងទង និងនគរបាលខេត្តបានចេញរថយន្តជួយបាញ់ទឹកពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមានគ្រោះដល់មនុស្សទេ។ចំពោះមូលហេតុសមត្ថកិច្ចបានសន្និដា្ឋនថា អាចកើតពីឆ្លងចរន្តអគ្គិសនី។រីឯទំហំនៃការខូចខាតមិនទាន់ដឹងពិតប្រាកដនៅឡើយព្រោះកំពុងសាកសួរម្ចាស់ទីតាំង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *