ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖រយៈពេល២ថ្ងៃកម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៩ និងទី៣០ ខែមីនា ឆ្នាំ២០២១។
ជនសង្ស័យ៣នាក់នោះឈ្មោះ ទ្រី សុងហាក់ ភេទប្រុស អាយុ២៨ ឆ្នាំមានសារធាតុញៀនក្នុងទឹកនោម,ឈ្មោះ យ៉េ សុបិណ ភេទប្រុស អាយុ២៩ឆ្នាំ វិជ្ជមានសារធាតុញៀនក្នុងទឹកនោម,ឈ្មោះ ធឿន ស្រីនី ហៅម៉ី ភេទស្រី អាយុ ២៨ឆ្នាំត្រូវជាប្រពន្ធវិជ្ជមានសារធាតុញៀនក្នុងទឹកនោម។ អ្នកទាំងនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យកមានៈម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនម៉ាទឹកកកចំនួន៧កញ្ចប់,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង,សម្ភារវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូស័ព្ឌ១គ្រឿងម៉ាកoppo ។បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការនគរបាលស្រុក ដើម្បីកសាងសុំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *