ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសរួមភេទជាមួយក្មេងស្រី អនីតិជនទៅតុលាការ

បន្ទាយមានជ័យ៖នគរបាលប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី១ តុលាបានបញ្ជូនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជនទៅតុលាការ។
លោកវរសេនីយ៍ទោស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ជនសង្ស័យ អាយុ២៣ឆ្នាំជាបុគ្គលិករោងចក្រកាត់ដេរអូរនាង ស្នាក់នៅបន្ទប់ជួល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួននៅកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ បន្ទាប់ពីទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះនោះ។
លោកវរសេនីយ៍ទោ ស៊ុន សារឿន បានបន្តថា ផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *