ព្រះវិហារ៖ក្រុមការងារយុវជនគណបក្សក្រុងព្រះវិហារកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សក្រុង។ជាមួយនោះ ប្រកាសអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុងព្រះវិហារ។
ពិធីនេះក្រោមវត្តមានលោកឈឿន មុនី អនុប្រធានក្រុមការងារជំនួយការថ្នាក់កណ្តាល,លោកមុត ភិសិទ្ធនា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងព្រះវិហារ,លោកអ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដែលមានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិកាគណបក្សក្រុង ក្រុមការងារយុវជនគណបក្សក្រុង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ក្រុមការងារគណបក្សសង្កាត់ និងសកម្មជនយុវជនគណបក្សភូមិ ផងដែរ៕