ព័ត៌មានជាតិ

កងទ័ពត្រូវចេះសាមគ្គីគ្នាព្រោះកត្តាសាមគ្គីនាំមកនូវភាពជោគជ័យ

ព្រះវិហារ៖ “កងទ័ព្ទត្រូវចេះសាមគ្គីគ្នាព្រោះកត្តាសាមគ្គីនាំមកនូវភាពជោគជ័យ”នេះជាការថ្លែងរបស់លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្រ្តាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺនបំប៉ន់ជំនាញនាព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២១។
វគ្គហ្វឹកហ្វឺនជំនាញនេះ មានរយ:ពេល១០ថ្ងៃចាប់ពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១ ដល់ថ្ងៃទី៥ខែមីនាឆ្នាំ ២០២១មាន៧មេរៀនស្មើនិង៥៩ម៉ោងដែលមានកម្មសិក្សាការីចំនួន២៤នាក់ លទ្ធផលទទួលបានពេលបញ្ចប់វគ្គនិទ្ទេសល្អ៧០ភាគរយនិងល្អបង្គួរ៣០ភាគរយ។
លោកឧត្តមសេនីយ៍ ទោមេបញ្ជាការ បានថ្លែងថា៖ ជំនាញនេះ ធ្វើជាសេនាធិការ ដល់អង្គភាព ដើម្បីក្តាប់បានរាល់ព័ត៌មានដែលកើតមានឡើង ភ្លាមៗ នៅភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ។លោកមេបញ្ជាការបានផ្តាំផ្ញើរ ដល់កម្មសិក្សាការីទាំង អស់ត្រូវចេះសាមគ្គីភាពគ្នា ព្រោះកត្តាសាមគ្គីនាំមកនូវភាពជោគជ័យ។ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែរនាំរបស់ក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងការពារជំងឹកូវីធ១៩បន្តទៀតជាលើកទី២ ទាំងអស់គ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *