ព័ត៌មានសន្តិសុខសង្គម

អតីតមេឃុំអូរបីជាន់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ៖ អតីតមេឃុំអូរបីជាន់ម្នាក់បានស្លាប់និងម្នាក់ទៀតបានបាក់ជើងរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅកាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះសួង មឿន ភេទ ប្រុស អាយុ៦៧ឆ្នាំបានស្លាប់ជាអតីតមេឃុំអូរបីជាន់ ។ចំណែកអ្នកបើកបររថយន្តឈ្មោះសួន វី ភេទប្រុសអាយុ៥២ឆ្នាំ រងរបួសធ្ងន់ដោយបាក់ជើងអ្នកទាំងពីរនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យគោលដៅមកផ្ទះវិញតាមរថយន្តម៉ាកកាមរីពាក់ផ្លាកលេខភ្នំពេញ2E -4023 ។រថយន្តប្រើល្បឿនលឿនដែលគេសង្ស័យថាអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងរថយន្តក៏រេចង្កូតទៅបុកដើមអម្ពិលទឹកបង្កគ្រោះថ្នាក់តែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *