ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថខេត្តចុះចាប់គ្រឿងចក្រនិងរថយន្តបែនដែលជីកនឹងដឹកដីអត់ច្បាប់

កំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចុះចាប់គ្រឿងចក្រកាយនិងរថយន្តដឹកអត់ច្បាប់ស្ថិតនៅត្រង់បឹងអំរែកភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៣១ឧសភាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌បានឱ្យដឹងថា៖ការចុះឃាត់សកម្មភាពជីកកកាយដីនិងដឹកដីលក់អត់ច្បាប់នេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម សុម៉ាលីន ភេទស្រី អាយុ៥៧ឆ្នាំជាអាជីវករនិងជាម្ចាស់ដីរស់នៅភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
វត្ថុតាងមានគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រចំនួន៤គ្រឿងរថយន្តបែនដឹកដីចំនួន៦គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងរៀបចំឯកសារប្រគល់ឱ្យខាងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *