ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខ៨នាក់ រឿងពាក់ព័ន្ធគ្រឿងញៀនជិត៣គីឡូ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ព្រឹកថ្ងៃទី៥ ខែមេសានេះបានបង្ហាញមុខជនសង្ស័យ៨នាក់ ករណីផលិតកែច្នៃគ្រឿងញៀន និងវត្ថុតាងជិត៣គីឡូក្រាម មុនបញ្ជូនទៅតុលាការ។
មន្ត្រីក្នុងប្រតិបតិ្តការណ៍បានឱ្យដឹងថា នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខ ជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធផលិតកែច្នៃគ្រឿងញៀនដោយរឹបអូសវត្ថុតាងជិត៣គីឡូក្រាម។ ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១ ខែមេសាកន្លងទៅផ្នែកប្រឆាំងការសម្អាតប្រាក់ ក៥ និងផ្នែកប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក៤និងនគរបាលភ្នំពេញ។
កម្លាំងបានសហការបង្ក្រាបបទល្មើសគ្រឿងញៀន នៅផ្លូវ៦០ម៉ែត្រ មុខផ្សារអ៊ីអនម៉ល៣ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ដោយក្រុមទាំងនោះមានអាយុពី២០ដល់៣៥ឆ្នាំ។
ក្នុងនោះសមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទសរុបទម្ងន់ជិត៣គីឡូក្រាម- ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំនិងអាវុធខ្លី១ដើម។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំទៅសាកសួរតាមនីតិវិធី និងត្រៀមបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *