កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារនៃការជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តកំពង់ចាម។
កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត តេងសាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
កិច្ចប្រជុំនេះដែរបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕