ព័ត៌មានជាតិ

នាវាទេសចរណ៍ WesterDam បានចូលចតកំពុងផែស្វយ័ត ក្រុងព្រះសីហនុដោយសុវត្ថិភាព

ព្រះសីហនុ៖នាវាទេសចរណ៍ដ៏ធំឈ្មោះ WesterDam បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយផ្ទុកអ្នកទេចរចម្រុះជាតិសាសន៍ប្រមាណជិត២ពាន់នាក់ ប្រកបដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ WesterDam ផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
លោកមេបញ្ជាការអាវុធហត្ថខេត្តបានបន្តថា ពេលនាវាចូលចតភ្លាម លោកបានចាត់ឱ្យកម្លាំងអាវុធហត្ថខេត្ត និងអាវុធហត្ថក្រុងព្រះសីហនុ ចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរអន្តរជាតិ ក្នុងក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា នាវាឈ្មោះ WesterDam មានបណ្តោយ២៨៥,២២ម៉ែត្រ ទទឹង៣២,២៥ម៉ែត្រ ជម្រៅទឹក៨,០០ ម៉ែត្រ ។នាវានេះមកពីប្រទេសវៀតណាម ដោយមាននាវិកចំនួន៧៧៦នាក់ ស្រីចំនួន១២៨នាក់ មាន៣៧សញ្ជាតិមានភ្ញៀវទេសចរចំនួន ១.៨៧៤នាក់ស្រីចំនួន៩៨៦នាក់ មាន៤៣សញ្ជាតិ។នាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនៅម៉ោង២១:យប់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤នេះ ដើម្បីបន្តទៅប្រទេសថៃទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *