ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារតាមប្រព័ន្ធអនឡាញ (GoogleMeet)

 

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពេលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នារសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយបន្តនូវខ្លឹមសាររបស់ លោក នាយឧត្តមសេនីយ៍ ក៏ដូចជា ពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងការងារដែលត្រូវអនុវត្តមួយចំនួនទៀត តាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូបឲ្យបន្តអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការនានា របស់ ក្រសួងសុខាភិបាល និង វិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីបង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគកូវីដ-១៩ បំប្លែងថ្មី ឌែលតា ហើយត្រូវបន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តទៅមុខទៀតដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *