ព្រះវិហា៖នាយឩត្តមសេនីយ៍ហ៊ូ សាគុណអគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា “ក្នុងបរិបទនេះកងកម្លាំងនគរបាលជាតិដៃម្ខាងការពារទឹកដីនិងដៃម្ខាងទៀតប្រយុទ្ធ
ប្រឆាំងនឹងជំងឺកូវីដ១៩។នាយឩត្តមសេនីយ៏ហ៊ូ សាគុណបានលើកឡើងក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខនិងយកអំណោយជាគ្រឿងឩបភោគបរិភោគរួមមានថវិការមួយចំនួន។
អំណោយទាំងនេះរបស់នាយឩត្តមសន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិដោយផ្ទាល់ចែកជូន ដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីទិសភូមិភាគទី៤កាលពី ព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២១សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
នាយឩត្តមសេនីយ៍ប្រធាននាយកដ្ឋានកណ្តាលនគរព្រំដែនបានសង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទមួយដែលបច្ចុប្បន្ននេះដោយសារតែមេរោគជំងឺកូវីដ១៩បាននិងកំពុងវាយលុកយ៉ាងខ្លាំង។ដោយកត្តាទាំងនេះហើយដែលធ្វើឱ្យកងកម្លាំងនគរបាលការពាព្រំដែនយើងត្រូវបង្កើននូវស្មារតីបន្ថែមទ្វេរឡើងថែមទៀត ។ចំណែកគ្រឿងឩបភោគបរិភោគរួមនិងថវិការដែលជាអំណោយយកមកចែកជូននាឱកាសនោះរួមមាន៖មី,ត្រីខ,ទឹកភេសជ្ជៈ,និងថវិកាចំនួន៤០លានរៀល៕