បន្ទាយមានជ័យ៖ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋ៧ខ្នងនៅឃុំគោកកឋិនស្រុកថ្មពួកនិង១ខ្នងនៅស្រុកអូរជ្រៅ។គ្រោះធម្មជាតិនោះកាលពីល្ងាចថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី១ខែមេសាឆ្នាំ២០២១នេះថា៖ខ្យល់កន្ត្រាក់នោះធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង។ក្នុងនោះ១ខ្នងធ្ងន់ធ្លាក់ពីជើងតាងនិងជង្រុកស្រូវ១ខ្នង។ចំណែកនៅស្រុកអូរជ្រៅមានផ្ទះ១ខ្នងបានរងការខូចខាត។
មន្ត្រីអាជ្ញាធរកងកម្លាំងនគរបាលយោធាកងរាជអាវុធហត្ថអ្នកពាក់ព័ន្ធបានរួមគ្នាចុះពិនិត្យសម្រួលទីជម្រក រុះរើត្រៀមរកជំនួយសម្ភារនិងកម្លាំងជួសជុលជូនពលរដ្ឋនៅព្រឹកថ្ងៃទី១ខែមេសានេះតទៅ៕