ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅកាលពីរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅម្តុំប្រឡាយ៦៤ភូមិសិត្បូសង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្តាល។
លោកវរសេនីយ៍ទោជាសាមឿនបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះស៊ុ-អាតអាយុ៥២ឆ្នាំរស់នៅភូមិកំពង់ព្រីងសង្កាត់សិត្បូក្រុងតាខ្មៅឈ្មោះថៃ-សៀកម៉េងអាយុ២១ឆ្នាំរស់នៅភូមិចុងកោះសង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅឈ្មោះសេង-ឡុងហេងអាយុ២៩ឆ្នាំរស់នៅភូមិនៅភូមិសិត្បូសង្កាត់សិត្បូក្រុងតាខ្មៅ។វត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន២កញ្ចប់។
ម៉ូតូ៣គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខភ្នំពេញ1HW-6755,ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ កណ្ដាល 1I-4675 ,ម៉ាកហុងដាគុបពាក់ផ្លាកលេខកណ្ដាល1N-3910ទូរស័ព្ទដៃ២គ្រឿងម៉ាកOPPO។សមត្ថកិច្ចបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *