បាត់ដំបង៖លោកវរសេនីយ៍ឯក ពៅថាវុធ ស្នងការរង ទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៧កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានចាត់កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ533 និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ។កម្លាំងបានទទួលពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ៥នាក់។
បន្ទាប់ពីសាកសួរ និងអប់រំណែនាំរួចហើយ កម្លាំងបានប្រគល់ពួកគាត់ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅមណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕