ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យភ្នែក ជាមួយកូន៤នាក់ និងចៅយ៉ាយ៉ា

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤នេះ បាន នឹងកំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែកនៅទីក្រុងតូក្យូប្រទេសជប៉ុន។

អមដំណើរសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនេះមានកូនសម្ដេច៤នាក់ និងចៅយ៉ាយ៉ា ដែលសម្ដេចតែងតែបង្ហោះអំពីសកម្មភាពជាសាធារណៈផងដែរ។

សម្ដេចហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ១៩៧៥  ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល ៤៩ ឆ្នាំហើយ។ ក្នុងឱកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័ត្នគង់ព្រះសីហនុ  កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣ សម្ដេចធ្លាប់បានបញ្ជាក់ថា “នៅមុនពេលដែលខ្ញុំប្រើភ្នែកកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំរហូតដល់ខ្ញុំដាក់ថ្នាំឈឺក្បាលជាប់ជានិច្ច ប៉ុន្តែពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកសប្បនិមិត្តឲ្យខ្ញុំតាមពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលនោះទេ”។

ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែល
ខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមក
ហើយ(១៩៩០.២០២៤)។
៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅ
ជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែក
នោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើ
ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។

កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់ លើកនេះ
ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។
នេះជាលទ្ធផលនៃប្រទេសដែលមាន
សង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។
សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូ
ពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក
ខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក៕

តេ

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *